ណៃពិដោ ៖ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃអង្គារនេះថា យោធាមីយ៉ាន់ម៉ា បានដកថយ ចេញពីទីតាំងមួយចំនួន នៅក្បែរព្រំប្រទល់ប្រទេសចិន គឺដើម្បីផ្តោតអាទិភាពលើ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមទីភ្នាក់ងារ ព័ត៌មានបារាំង AFP ។
មេដឹកនាំរបបសឹក លោក Min Aung Hlaing បាននិយាយកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ពាក់ព័ន្ធស្ថានការណ៍នៅរដ្ឋ Shan កងកម្លាំងសន្តិសុខ បានសម្រេចចិត្តដកថយ ចេញពីទីតាំងរបស់ពួកគេ ក្រោយបានពិចារណាលើស្ថានភាពសន្តិសុខ នៅតាមតំបន់ទាំងនោះ ហើយនិងសុវត្ថិភាពរបស់ប្រជាជន។ លោក Min Aung Hlaing បានបន្តថា រដ្ឋាភិបាលយោធា នឹងបន្តព្យាយាមប្រឹងប្រែង ធានាសន្តិភាពនិងស្ថិរភាព មិនត្រឹមសម្រាប់រដ្ឋ Shan ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសជាតិទាំងមូល។
រដ្ឋ Shan នៅភាគខាងកើតមីយ៉ាន់ម៉ា បានក្លាយជាសមរភូមិចាប់តាំងតែពីចុងខែមិថុនា នៅពេល សម័្ពន្ធក្រុមឧទ្ទាម Myanmar National Democratic Alliance Army ឬហៅកាត់ថា MNDAA បានចាប់ផ្តើមឡើងវិញ នូវប្រតិបត្តិការវាយលុកប្រឆាំកងកម្លាំងសន្តិសុខរបស់យោធា នៅតាមបណ្តោយច្រកផ្លូវពាណិជ្ជកម្មសំខាន់មួយ ភ្ជាប់ទៅកាន់ប្រទេសចិន ៕