Connect with us

Hi, what are you looking for?

ពិភពលោក

កាម៉ាឡា ហារ៏ស ទទួលស្គាល់ជ័យជម្នះត្រាំ តែមិនបោះបង់ការតស៊ូ

វ៉ាស៊ីនតោន ៖ ថ្លែងនៅសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធទី ៦ វិច្ឆិកា លោកស្រី ហារីស  បេក្ខភាពប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ បានទទួលស្គាល់ជ័យជំនះរបស់លោក ដូ ណាល់ត្រាំ ពីគណបក្សសាធារណរដ្ឋ តែលោកស្រី នឹងមិនបោះបង់ចោលការតស៊ូឡើយ ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ។

 លោកស្រីបញ្ជាក់ថា «ខណៈខ្ញុំទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ខ្ញុំមិនបានបោះបង់ចោលការប្រយុទ្ធតស៊ូដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត នេះនោះទេ»។ លោកស្រីបន្ថែមថា នឹងបន្តតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ស្ត្រី និងប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ហើយនឹងប្រយុទ្ធតស៊ូដើម្បីភាពថ្លៃថ្នូរដែល មនុស្សទាំងអស់គ្នាសមនឹងទទួលបាន។

បើតាមលោកស្រី ហារីស លោកស្រីផ្ទាល់ក៏បានហៅទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីសម្ដែងការអបអរសាទរផងដែរ ហើយសន្យាថានឹងចូលរួមក្នុងការផ្ទេរ អំណាចដោយ សន្តិវិធី ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...