ព្រះសីហនុ៖ កម្លាំងជំនាញបង្រ្កាបគ្រឿងញៀន និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាមគ្គី នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២៤និង៣០នាទី បានចុះល្បាតតាមភូមិសាស្ត្រស្មុគស្មាញតាមបណ្ដោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចមុខហ្គារ៉ាសសាំងតេលាក្បែរស្ពានកំពង់ស្មាច់ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញជនសង្ស័យចំនួន ០៤នាក់ ភ្លាមៗនោះកម្លាំងយើងបានឃាត់ខ្លួនសួរនាំ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀន) ចំនួន ០៣នាក់ ចំណែកម្នាក់ទៀត បានធ្វើតេស្តទឹកនោមលទ្ធផលអវិជ្ជមាន (គ្មានសារធាតុញៀន) ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើតេស្តទឹកនោមឃើញវិជ្ជមាន(មានសារធាតុញៀន) មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ម៉ាត់ សើគីរីន ភេទប្រុស ឆ្នាំកំណើត ២០០៩ មុខរបរ កម្មករ មានស្រុកកំណើតភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ននៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
២-ឈ្មោះ អុិន អ៊ូម៉ា ភេទប្រុស ឆ្នាំកំណើត ២០០៨ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្ននៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ថាន ឈិ ភេទប្រុស ឆ្នាំកំណើត ២០០៨ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុ បច្ចុប្បន្ននៅភូមិបឹងតាព្រហ្ម សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យចំនួន ០៣នាក់ ដែលធ្វើតេស្តទឹកនោមមានលទ្ធផលវិជ្ជមាន(មានសារធាតុញៀន) កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅមណ្ឌលកែរប្រែស្រុកស្ទឹងហាវ៕ ដោយ ដែនសមុទ្រ

Oplus_0

Oplus_0

Oplus_0

Oplus_0
