មណ្ឌលគិរី ៖ សមត្ថកិច្ចឲ្យដឹងថា គេបានឆ្មក់ចូលទៅក្នុងសណ្ឋាគារមេគង្គ៧៤ ក្នុងក្រុងសែនមនោរម្យកាលពីថ្ងៃទី ៨ មីនា ឆ្នាំ ២០២៥ រកឃើញជនបរទេស២៥៨នាក់ ។ ក្នុងនោះមានជនជាតិចិន ២៤៧នាក់ ភូមា ៩នាក់ ម៉ាឡេស៊ី១នាក់ និងវៀត ណាម១នាក់ ដែលពួកគេកំពុងប្រតិបត្តិការល្បែងអន ឡាញដោយខុសច្បាប់។ ។
ជាមួយគ្នាសមត្ថកិច្ចក៍ក៍បានរកឃើញអត្តសញ្ញាណជន សង្ស័យ ១៤នាក់ដែរ ដែលបង្ខិតបង្ខំអ្នកដទៃឲ្យធ្វើពលកម្មដោយហិង្សា ។ ក្នុងនោះមានជនជាតិចិន ៧នាក់ និងមីយ៉ាន់ម៉ា ៧នាក់។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រើហិង្សាបង្ខំអ្នកដទៃឲ្យធ្វើការ។
ជនរងគ្រោះត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីសាកសួរបន្ត។ ចំណែកជនបរទេសចំនួន២៤៣នាក់ផ្សេងទៀត (ចិន២៣៩នាក់ ភូមា២នាក់ ម៉ាឡេស៊ី១នាក់ និងវៀតណាម១នាក់) ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី៕
