តាកែវ : កម្ពុជានាថ្ងៃទី ២១ មីនានេះបានផ្ដើម អបអរសាទរ ពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ « គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ » ប្រយោជន៍ដើម្បីលើកកម្ពស់តម្លៃ នៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្ដានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ពិធីដែលប្រារព្ធធ្វើនៅខេត្តតាកែវនេះមានរយៈពេល៣ថ្ងៃចាប់ពី ថ្ងៃទី ២១, ២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ៕
