Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

នគរបាលខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សសាលាវិទ្យាល័យក្រុងព្រះសីហនុ

ព្រះសីហនុ៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយមន្ត្រីមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងគ្រូបង្គោល បន្តធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបេីកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព ឆ្នាំ២០២៤ និងចែកខិតប័ណ្ណផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវដល់សិស្សសាលាវិទ្យាល័យក្រុងព្រះសីហនុ ក្នុងសាលប្រជុំសាលាវិទ្យាល័យក្រុងព្រះសីហនុ ដែលស្ថិតនៅ ភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ ព្រមទាំងមន្ត្រីសាធារណការ និងដឹកជញ្ជូន និងលោកនាយកសាលាវិទ្យាល័យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៩០នាក់ ស្រី៤៤នាក់ ។

លោកវរសេនីយ៍ឯក គីម សុង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែកក្តដានេះថា ពាក់ព័ន្ធហ្នឹងយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ពិតជាមានសារសំខាន់ ប្អូនៗសិស្សសាលាជាអ្នកប្រើប្រាស់ មធ្យោបាយគ្រប់ប្រភេទ ភាគច្រើនជាអ្នកបើកបរម៉ូតូមករៀន ដែលមិនទាន់ដឹងច្បាស់ និងមិនបានអនុវត្តឲ្យបានត្រឹមត្រូវពីច្បាប់ចរាចរណ៍ផ្លូវគោក។

ជាក់ស្តែងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានជួបជាមួយប្អូនៗសិស្សានុសិស្សចំនួនជិត១០០នាក់ ដែលកំពុងប្រើប្រាស់យាន្តជំនិះយ៉ាងមមារញឹកមកសិក្សា ដូច្នេះយើងចាប់ធ្វើបទបង្ហាញក្នុងថ្ងៃ យុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដើម្បីធ្វើបទបង្ហាញបញ្ជៀបពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ និងការមិនប្រើប្រាស់មួកសុវត្ថិភាព។

លោកបន្តថា ក្នុងបទបង្ហាញនេះ នគរបាលជំនាញយើងមានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើងដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះដែរលោកសុំណូមពរដល់បងប្អូនប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»៕ ដោយ ដែនសមុទ្រ

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...