Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ចុះទៅស្រុកកំពុងសីលា ដើម្បីពិនិត្យមើលទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ព្រះសីហនុ៖ នៅថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពុងសីលា ចុះពិនិត្យមើលតំបន់មួយចំនួនដែលរងនូវជំនន់ទឹកភ្លៀងជន់លិច ក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ដោយក្នុងនោះក៏មានការចូលរួមពីលោកវរសេនីយ៍ទោ សៀង សូលីណា អធិការនគរបាលស្រុក.ស្ដីទី ។

នាគឱកាសនោះផងដែរលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកកំពង់សីលា សូមត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ និងមានការយកចិត្តទុកដាក់ទឹកភ្លៀងធ្លាក់ និងជំនន់ទឹកភ្លៀងរួមទាំងខ្យល់កន្ត្រាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលជំនន់ទឹកភ្លៀងឡើងខ្ពស់ដូច្នេះហើយយើងត្រូវរកកន្លែងទីទួលខ្ពស់ ដើម្បីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ៕ ដោយ ដែនសមុទ្រ

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...