Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

នាយករដ្ឋមន្ត្រី : កម្ពុជាគោរពសិទ្ធិជនជាតិដើមភាគតិចដូចពលរដ្ឋខ្មែរដទៃទៀតដែរ

ភ្នំពេញ : ជាការឆ្លើយតបទៅនឹងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែសីហា ចុងសប្តាហ៍នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានលើក ឡើងថា រដ្ឋាភិបាលបានគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចស្របតាម រដ្ឋធម្មនុញ្ញ ដោយមានការយកចិត្តទុកដាក់ផ្ដល់តម្លៃដល់ជនជាតិដើមស្មើៗគ្នាដូច ពលរដ្ឋខ្មែរដទៃទៀតដែរ។

នៅក្នុងសារលិខិតចំនួន៣ទំព័រ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា គោល នយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងអនុក្រឹត្យស្តីពីនីតិវិធីចុះ បញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន បញ្ជាក់យ៉ាងច្បាស់នូវគោលបំណងការពារ និង អភិរក្សវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និង ភាសា រួមទាំងការលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើម ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានការរកឃើញថា ជនជាតិដើមភាគតិចមានប្រមាណ១,៤% នៃចំនួនប្រជាជនសរុបកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។ ជនជាតិដើមភាគតិចទាំងនោះមានដូចជា កួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាចក់ ព័រ សំរ៉ែ រដែ ជាដើម ។ ពួកគេច្រើនរស់នៅក្នុងខេត្តខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង និងសៀមរាប ៕

#

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...