Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

នាយករដ្ឋមន្ត្រី : មនុស្សជាកត្តាសំខាន់ ក្នុងការនាំកម្ពុជាទៅរកចំណូលខ្ពស់ឆ្នាំ ២០៥០

ភ្នំពេញ : ក្នុងពិធីដាក់ឲ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) ដែលមានអាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នេះ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្ស គឺជាកត្តាស្នូល នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ «មនុស្ស គឺជាកត្តាស្នូល នៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់ នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើងឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

ជាមួយគ្នាសម្ដេចក៏បានបញ្ជាក់ផងដែរថា ដើម្បីឈានទៅដល់គោលដៅនេះ ស្ថាប័នឧត្តមសិក្សាគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលបើនិយាយជារួម ហើយស្ថាប័នសិក្សារបស់អង់គ្លេសក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន ទាក់ទងទៅនឹងការចូលរួមចែករំលែកបទពិសោធន៍របស់អង់គ្លេស នៅក្នុងការកសាងសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿនដោយផ្អែកលើចំណេះដឹង និងជំនាញ ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...