ព្រះសីហនុ៖ នៅវេលាម៉ោង ១០យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកអីវ៉ាន់អេតចាយ(ស្តុកថង់ប្លាស្ទីក) មួយកន្លែង ស្ថិតនៅចំនុចភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ ដែនសមុទ្រ
