ភ្នំពេញ : គិតត្រឹមឆ្នាំ២០២៤ នេះ មានពលរដ្ឋ ឥណ្ឌូ ណេស៊ីជិត ៩ម៉ឺននាក់កំពុងរស់នៅ និង ធ្វើការក្នុងប្រទេសកម្ពុជា។ នេះបើតាមក្រសួង ការបរទេសឥណ្ឌូណេស៊ី។ ក្នុងចំណោមពលរដ្ឋ ឥណ្ឌូណេស៊ីទាំងនោះ មានជាង ៧ម៉ឺននាក់កំពុងធ្វើ ការដោយពុំបានរាយការណ៍ អំពីទីតាំងស្នាក់នៅរបស់ខ្លួនទៅកាន់ស្ថានទូត ឥណ្ឌូណេស៊ីប្រចាំប្រទេសកម្ពុជាទេ និងថា ពួកគេភាគច្រើនកំពុងធ្វើការនៅក្នុងវិស័យហ្គេម ។
លោក Judha Nugraha ប្រធាននាយកដ្ឋានការពារពលរដ្ឋឥណ្ឌូណេស៊ីបានប្រាប់ប្រព័ន្ធផ្សព្វ ផ្សាយថា ហេតុផលចម្បងដែលធ្វើឱ្យពលរដ្ឋឥណ្ឌូ ណេស៊ីជាង ៧ម៉ឺននាក់មិនរាយ ការណ៍ពីទីតាំងរស់នៅរបស់ពួកគេក្នុងប្រទេសកម្ពុជាក៏ដោយ សារតែអ្នកទាំងនោះធ្វើការក្នុងវិស័យខុសច្បាប់ ហើយបើផ្អែកតាមច្បាប់របស់ប្រទេសឥណ្ឌូណេស៊ី និងថា ពលរដ្ឋឥណ្ឌូណេ ស៊ីទាំងនោះនឹងជួបផលលំបាក បន្ទាប់ពី ត្រឡប់ទៅប្រទេស កំណើតវិញ ៕
