ភ្នំពេញ ៖ ក្រោយពីឈ្លេចសួរជាច្រើនម៉ោងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ តុលា ម្សិលមិញ បានបញ្ជាឲ្យនគរបាលឃាត់ខ្លួនឈ្មោះ កាម៉ារូទីន ស៊ូហៃមី ជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម មានទីតាំងក្នុងខណ្ឌ ប្ញស្សីកែវ ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ និងប្រទូស្ដកេរ្ត៍ខ្មាស់។
ព័ត៌មានដ៏ចម្រូងចម្រាស់នេះបានលេចធ្លាយជាដំបូងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី ១០ តុលាឆ្នាំ ២០២៤ ។ក្រោយ មកក្រុមមន្ត្រីពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវរកឃើញកុមារីជាសិស្ស សាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់ (អាយុ១៣ឆ្នាំ ០១ នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ដែលថា ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម រំលោភសេពសន្ថវ: និងប្រទូស្តកេរ្តិ៍ខ្មាស់ ។
នៅចំពោះមុខចម្លើយកុមារីរងគ្រោះនិងសាក្សី ជនសង្ស័យគ្មានអ្វីអាចគេចវេសបានឡើយ ។ ហើយតំណាងអយ្យការបានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួន ជនដែលមានឪពុកជាមហាសេដ្ឋី និងជាអ្នកមានអំណាចរូបនេះបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមច្បាប់ ៕
