ភ្នុំពេញ : ថ្លែងនៅក្នុងកម្មវិធីរបស់កាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី ១៩ តុលានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត ថា បច្ចុប្បន្នប្រទេស កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១,៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋប្រហែល១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ។
សម្ដេចបានលើកឡើងដូច្នេះ “ក្នុងរយៈពេលជិត៣០ ឆ្នាំ យើងដោះមីន បានជាង ៣,០០០ គីឡូម៉ែត្រការ៉េ អីឡូវយើងនៅសល់ ១,៧០០គីឡូម៉ែត្រការ៉េទៀត ដែលនៅបន្តដោះ ប្រជាពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារ មីន “៕
