ព្រះសីហនុ៖ នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋ រស់នៅតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ឯកឧត្តម និងដោះស្រាយ បញ្ចប់ចំពោះបញ្ហារដីធ្លី នៅតំបន់អូរដំរី ដោយភាពយុត្តិធម៌បំផុត ប៉ុន្តែកិច្ចការនេះតម្រូវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រសហការផងដែរជាមួយ និងមន្រ្តីជំនាញពាក់ ព័ន្ធដែលដឹកនាំដោយ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ និងបន្តចុះអនុវត្តនិតីវិធីវាស់វែង (មិនមែនធ្វើប្លង់កម្មសិទ្ធិ) ប៉ុន្តែវាជាការសម្របសម្រួលរកភាពច្បាស់លាស់ត្រឹមត្រូវដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់។
ជាមួយនិងការបញ្ជាក់ច្បាស់ៗ របស់ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដូចបានរៀបរាប់ខាងលើនេះ ប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ដោយពួកគាត់សង្ឃឹមថា អ្វីៗ និងប្រព្រឹត្តិទៅតាមនិរតីស្តីពីការគ្រប់គ្រងនិងកាប់ដីធ្លីតាមច្បាប់ភូមិបាលដែលបានកំណត់។ ពីព្រោះថា៖ តំបន់អូរដំរីនេះ គឺស្ថិតក្នុងភូមិសាស្ត្រគ្រប់គ្រងដោយរដ្ឋបាលភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានផ្ទៃដីចំនួន ១៤០ហិកតា ដែលបច្ចុប្បន្ន ត្រូវបានកាន់កាប់និងអស្រ័យផលដោយប្រជាពលរដ្ឋរស់នៅជាក់ស្តែង ចំនួន៨៨៩គ្រួសារ។ ហើយអ្វីដែលគួរឲ្យកត់ សម្គាល់ បំផុតនោះគឺ រាល់ឯកសារពាក់ព័ន្ធផ្លូវច្បាប់ជាមួយ និងដីធ្លីរបស់ពួកគាត់សុទ្ធសឹង មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយក្នុងនោះក៏មាន ហត្ថលេខា ទទួលស្គាល់ ដោយ លោក អ៉ី សុខឡេង (កាលនៅជាអភិបាលក្រុងព្រះសីហនុ) ផងដែរ ដូចនេះគ្មានហេតុផលអ្វីដែលត្រូវផ្តល់សិទ្ធិឲ្យបុគ្គលដែលមានឯកសារកាន់កាប់នៅឯស្រុកស្ទឹងហាវ មកវាស់បញ្ជាក់លើដីធ្លីកម្មសិទ្ធិដែលប្រជាពលរដ្ឋកំពុងរស់នៅកាន់កាប់ ជាក់ស្តែង ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានឡើយ។ ហើយកន្លងមករយៈជាង ៣០ឆ្នាំ មកហើយប្រជាពលរដ្ឋ រស់នៅតំបន់នេះក៏មិនដែលមានមន្រ្តីណាម្នាក់មកធ្វើការអះអាងថា ជាដីរដ្ឋ ឬដីគំរបព្រៃឈើឆ្នាំ២០២២ ក៏ដូចជាដី ជាប់ពាក់ព័ន្ធបរិស្ថានអ្វីផងដែរ។
ដោយឡែកការប្រើប្រាស់ឯកសារមិនប្រក្រតី ភូតកុហកថ្នាក់ដឹកនាំបង្កើតសហគមន៍ដីធ្លីខុសច្បាប់គួរគប្បីអនុវត្តតាមនិតិវិធីព្រហ្មទណ្ឌកំពង់ស្ថិតក្នុងចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ។
គួរបញ្ជាក់ផងដែរថា ដីតំបន់អូរដំរីនេះដើមឡើយជាអតីតតំបន់ឈរជើង យាមកាមការពារដោយ យោធា និងសេនាជនសង្កាត់លេខ១ ក្នុងសម័យសង្គ្រាមឈ្លបទប់ស្កាត់សកម្មភាពវាយឆ្មក់របស់ពួកឧទ្ទាម ខ្មែរក្រហម ដើម្បីការពារសន្តិសុខប្រជាពលរដ្ឋក្រុងព្រះសីហនុ។ លុះដល់ឆ្នាំ១៩៩៣ក្រោយសមាហរណកម្មគោលនយោបាយឈ្នះឈ្នះអាជ្ញាធមូលដ្ឋានបានអនុញ្ញាតឲ្យគ្រួសារយោធា និងសេនាជនបន្តកាន់កាប់ប្រើប្រាស់អាស្រ័យផលដូចប្រជាពលរដ្ឋដ៏ទៃទៀតដែលមានដីធ្លីសំរាប់ពង្រីកសេដ្ឋកិច្ចដោះស្រាយជីវភាពរស់នៅ ហើយមានការលក់ដូរ ជួលបញ្ចាំ ប្រវាស់ ជាបន្តបន្ទាប់ កាន់កាប់រហូតដល់បច្ចុប្បន្ន។ ការកាន់កាប់ ប្រើប្រាស់ អាស្រ័យផល របស់ប្រជាពលរដ្ឋ មានប្រវត្តិមនុស្ស ប្រវត្តិដី មានការដឹងឮទទួលស្គាល់ដោយអាជ្ញាធរដែនដី ចាស់ព្រឹទ្ធាចារ្យ មានព្រំប្រទល់ ច្បាស់លាស់ គោរពតាមមាត្រា ៣៨. ៤០ និង មាត្រ ៦៤. ៦៥.៦៩.នៃតាមច្បាប់ភូមិបាល មានបណ្ណសំគាល់សិទ្ធិ កាន់ កាប់អចលនវត្ថុ ចុះបញ្ជីនៅអង្គភាពសុរិយោដី និងសិទ្ធិទទួលស្គាល់ដឹងឮផ្ទេរផ្ទូរចុះហត្ថលេខាដោយ ភូមិ៣ សង្កាត់លេខ១ ក្រងព្រះសីហនុ ខេត្តព្រះសីហនុ មានរយៈពេល៣០ឆ្នាំ។
ក្នុងករណីមានការរំលោភបំពានចូលទន្ទ្រានកាន់កាប់ក្នុងគោលបំណងរារាំងក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ម្ចាស់ដីត្រូវបានប្តឹងតាមកំណត់ច្បាប់ ទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នអយ្យការនិងតុលាការតាមនិតិវិធីដែលច្បាប់បានអនុញ្ញាតិ។
ក្នុងអំឡុងឆ្នាំ២០១០ ឈ្មោះ ឌៀប ឆេងស៊ីម, ហ៊ុយ ម៉េង, ហ៊ុយមៀង បានឈ្នះក្តី អនុវត្តសាលដីការស្ថាពររបស់តុលាកំពូលលេខ៧៤ តាមនិតិវិធីហើយបានគ្រប់គ្រងដីធ្លីតាមអំណាចសាលដីកាត្រឹមត្រូវ។
ក្នុងអំឡុងឆ្នាំ២០១៤ឈ្មោះ ហ៊ឹម សុវណ្ណរី និងម៉ី ឌីនណាត្យា បានឈ្នះក្តី ការទន្ទ្រានកាន់កាប់ពីសំណាក់ ក្រុមចលនារំលោភដីធ្លីនិងបង្កើតឯកសារទិញលក់ខុសច្បាប់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកា ជូនដំណឹង ឲ្យអនុវត្តដោយស្ម័គ្រចិត្តលេខ ៥២ ចុះថ្ងៃទី ខែ ឆ្នាំ២០១៤ អនុវត្តន៍សម្រេចមានការចូលរួម ពីកម្លាំងចម្រុះរបស់ រដ្ឋបាលខេត្តព្រះសីហនុ អនុវត្តសាលក្រមស្ថាពរលេខ លេខ៦”ង”ចុះថ្ងៃទី២៤ ខែ មិនា ឆ្នាំ២០១៤ នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៥ ក្រៅពីនោះ ចំពោះដីមិនទាន់ធ្វើបណ្ណបានប្តឹងទៅអាជ្ញាធរមូលដ្ឋាន បានដោះស្រាយរួចរាល់ក្នុងឆ្នាំ ២០១០ .២០១៤ .២០១៥ អាជ្ញាធរមូលដ្ឋានបានបច្ចុប្បន្នភាពប្រវត្តិដី ម្ចាស់ដីដើម ម្ចាស់ដីបន្តការគ្រប់គ្រងច្បាស់លាស់។
ដើម្បីទប់ស្កាត់ក្រុមចលនាដីធ្លីមកពីតំបន់ផ្សេងៗគៀងគរប្រជាពលរដ្ឋទៅប្រព្រឹត្តិបទល្មើសដីធ្លីបន្តអាជ្ញាធក្រុង ខេត្ត សំណូមពរម្ចាស់ដីដើម្បីចែករំលែកដីធ្លីឲ្យប្រជាពលរដ្ឋដែលចាញ់ឧបាយកលមេខ្យល់ដើរទន្ទ្រានរំលោភដីធ្លីបន្តទៀត ហើយស្នើសុំបន្តការអភិវឌ្ឍ បង្កើតការងារឲ្យពួកគាត់បានធ្វើប្រកបមុខរបរចិញ្ចឹមជិវិតដោយសុចរិត ហើយអាជ្ញាធរ បង្កើតក្រុម២១ រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ប្រឡាយ និងសន្យាបន្តបណ្តាញទឹក ភ្លើង ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រកបមុខរបរចិញ្ចឹមជិវិត និងមានសិទ្ធិចាត់ចែងដីធ្លីដែលទទួលគោលនយោបាយពីម្ចាស់ដីតាមការអនុញ្ញាតដោយច្បាប់។ ដោយឡែកប្រជាពលរដ្ឋដែលបានកាន់កាប់ដីធ្លីកន្លងមកគឺគោរពតាមមាត្រា៣៨ ៤០ នៃច្បាប់ភូមិបាលមិនកាន់កាប់ដោយហឹង្សា គឺមានការទទួលស្គាល់ស្របច្បាប់ មានរយៈពេល៣០ឆ្នាំមិនដែលបោះបង់សិទ្ធម្តងណានោះទេ ហើយក៏មិនដែលមានស្ថាប័នរដ្ឋ ឬអាជ្ញាធរដែនដី ឬមានផ្លាកសញ្ញា បង្គោលឡាក់ប្តឹងហាមឃាត់ក្នុងការអាស្រ័យផលរបស់ប្រជាពលរដ្ឋម្តងណាឡើយ។ តំបន់អូរដំរីមិនគប្បីចាត់ទុកថាជាដីទំនាស់ទៀតទេ ព្រោះដីមានប្រវត្តិមនុស្ស ប្រវត្តិដី ម្ចាស់ដីមានពិតប្រាកដកាន់កាប់ ដីធ្លីដោយសុចរិត មានបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុចុះបញ្ជីនៅអង្គភាពសុរិយោដី និងសិទ្ធិទទួលស្គាល់ផ្ទេរផ្ទូរ ដឹងឮដោយអាជ្ញាធរភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងករណីមានការរំលោភ បំពានត្រូវបានប្តឹងមិនដែលបោះបង់សិទ្ធគឺដោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋាន និងអនុវត្តតាមអំណាចសាលក្រមសាលដីការបស់ស្ថាប័នតុលាការអស់អាជ្ញាជំនុំជំរះ។ ចំពោះការប្រតិដ្ឋនិងចូលទន្ទ្រានកាន់កាប់ដោយហឹង្សារបស់ក្រុមចលនាដីធ្លីត្រូវបានប្រជាពលរដ្ឋម្ចាស់ដីទាំងអស់នៅតំបន់អូរដំរីប្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃដោយមានការឯកភាពពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឲ្យស្រាវជ្រាវតាមនិតិវិធីច្បាប់រួចរាល់ហើយ បច្ចុប្បន្នកំពុងស្ថិតក្នុងនិតិវិធីព្រហ្មទណ្ឌដែលមានការស្រាវជ្រាវអង្កេតយ៉ាងលំអិតរួចរាល់ហើយ។
ចំពោះបណ្តឹងភូតកុហកទាំងឡាយរបស់ក្រុមចលនាដីធ្លី ទំលាក់កំហុសផ្ទុយពីអង្គហេតុ ពិតមកលើប្រជាពលរដ្ឋ ក្រុម២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងការស្នើសុំឲ្យតុលាការ ចេញដីកាសំម្រេចរក្សា ការពារ និងបណ្តឹងព្រហ្មទណ្ឌ ត្រូវបានអយ្យការអមសាលាដំបូង មហាអយ្យអមសាលាឧទ្ធរណ៍ និងសាលាដំបូង ខេត្តព្រះសីហនុ សាលាឧទ្ធរណ៍ និងតុលាកំពូលសម្រេច លើកលែងការចោទប្រកាន់ តំកល់រឿងទុកឥតចាត់ការ និងលើកលប់ចោលដីកាសម្រេចរក្សាការពាររួចអស់ហើយ។ ដើម្បីការពារផលប្រយោជន៍ច្បាប់និងផលប្រយោជន៍ស្របច្បាប់ព្រមទាំងបញ្ឈប់សកម្មភាពរំលោភទន្ទ្រានកាន់កាប់ជាហេតុមិនបន្តការអនុវត្តច្បាប់របស់រដ្ឋបាលមូលដ្ឋាន ជាហេតុធ្វើឲ្យខូចខាតផលប្រយោជន៍ច្បាប់និងរងផលប៉ះពាល់ រងទារុណកម្ម សុខភាពផ្លូវកាយ ចិត្ត ដល់ប្រជាពលរដ្ឋស្របច្បាប់ព្រមទាំងបន្តលើកទឹកចិត្តជនខិលខូចបន្តសកម្មភាពរារាំងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជះឥទ្ធិពលក្នុងការលើកកំពស់និតិរដ្ឋនៅកម្ពុជាប្រជាពលរដ្ឋស្នើសុំរដ្ឋបាលខេត្តព្រះសីហនុបន្តការអនុវត្តច្បាប់ដែលអាជ្ញាធរជំនាន់មុនបានគោរព និងអនុវត្តតាមអំណាចសាលក្រម សាលដីកា តុលាការ និងការកាន់កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋដែលត្រូវបានច្បាប់ធានាការពាររួចហើយ៕ ដោយ ដែនសមុទ្រ
