Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលទារិកាមួយរូប មានអាការៈរាកធ្លាក់ឈាមស្លេកស្លាំងខ្លាំង នៅលើកោះរ៉ុង មកសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលទារិកាមួយរូប អាយុទើប ១ខែ ២ថ្ងៃ មានអាការៈរាកធ្លាក់ឈាមស្លេកស្លាំងខ្លាំង នៅក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ទារិកាខាងលើមានឈ្មោះ ផូរ នូឌែង ភេទស្រី អាយុ ១ខែ ២ថ្ងៃ មានឪពុកឈ្មោះ ផូរ សុភណ្ឌ អាយុ ៣៧ឆ្នាំ ម្តាយឈ្មោះ ឱក ពេជ្រសុគន្ធា រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

ទារិកាខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕ ដោយ ដែនសមុទ្រ

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...