Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

ក្រសួងរ៉ែថា មិនដែលចេញអាជ្ញាប័ណ្ណ ឱ្យធ្វើអាជីវកម្មរ៉ែថ្មនៅតំបន់ភ្នំឈើកាច់ទេ

ភ្នំពេញ ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ថា ក្រសួងរ៉ែ និងថាមពល មិនដែលបានចេញអាជ្ញាប័ណ្ណណាមួយ ដើម្បីឲ្យធ្វើអាជីវកម្មរ៉ែថ្ម នៅតំបន់ប្រវត្ដិសាស្ដ្រ ឈើកាច់បាភ្នំ ដែលស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនោះទេ។

លោក អ៉ឹង ឌីប៉ូឡា លើកឡើងថា «ក្រសួងរ៉ែ និងថាមពល មិនដែលបានចេញអាជ្ញាប័ណ្ណណាមួយ ទៅក្នុងតំបន់ប្រវិត្ដសាស្ដ្រ ឈើកាច់បាភ្នំនោះទេ»។ លោក ថា តំបន់ប្រវត្ដិសាស្ដ្រ ឈើកាច់បាភ្នំនេះ ត្រូវបានចងក្រង តាមរយៈអនុក្រឹត្យ លេខ២២៤ ស្ដីពី ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ ទីតាំងបេតិកភណ្ឌ វប្បធម៌ប្រវត្ដិសាស្ដ្រ នគរភ្នំឈើកាច់បាភ្នំ។ រីឯទីតាំងធ្វើ អាជីវកម្មថ្មភ្នំ ជាទីតាំងដាច់ដោយឡែកពីគ្នា មានចំងាយពីគ្នាប្រមាណ៣គីឡូ ម៉ែត្រ ស្ថិតនៅតំបន់ភ្នំស្វាយសាមសិប ក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ មិនដូចព័ត៌មាន ដែលលើកឡើងថា ការធ្វើអាជីវកម្មថ្មភ្នំ ស្ថិតនៅខាងក្រោយជាប់ភ្នំប្រវត្តិសាស្ត្រ ភ្នំបាភ្នំ នោះទេ ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...