Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

រកឃើញសាកសពយុវជនដែលចាក់សម្លាប់សង្សារខ្លួនហើយ

សៀមរាប: ទីបំផុតទៅសមត្ថកិច្ចបានរកឃើញសាក សពយុវជនដែលជាជនសង្ស័យចាក់សម្លាប់នារីជាសង្សារបស់ខ្លួនហើយកាលពីល្ងាចថ្ងៃទី០៦​ ខែ វិច្ឆិកា​ ឆ្នាំ២០២៤ នេះ ។

ការរកឃើញបន្ទាប់ពីសមត្ថកិច្ច ប្រទះឃេីញម៉ូតូ ទូរស័ព្ទ​ និងស្បែកជើង ជនសង្ស័យ នៅមាត់ទឹកមួយកន្លែងក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុងសៀមរាប ហើយសន្និដ្ឋានថាជន សង្ស័យពិតជាបានលោតទឹកសម្លាប់ខ្លួន ។

សូមបញ្ជាក់ថា ជនរងគ្រោះដែលជានិស្សិតស្រី ឆ្នាំទី៤ត្រូវបាន ជនសង្ស័យចូលទៅចាក់ជាង២០ កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នាព្រឹកថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...