មណ្ឌលគិរី : អ្នកស្នេហាព្រៃឈើល្បីឈ្មោះគឺលោក តាន់ គឹមសួរ កាលពីព្រឹកថ្ងៃទី ១៦ វិច្ឆិកា នេះ បានផ្ដល់ព័ត៌មានឲ្យក្រុមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី និងសាលាស្រុកពេជ្រាដា ទៅក្រសោបបានបទល្មើសព្រៃឈើយ៉ាងសម្បើមនៅចំណុច ភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌល គិរី ។
ក្រុមការងារដែលដឹកនាំដោយលោក អ៊ាង ស៊ាងអន អភិបាល រងស្រុកពេជ្រាដា តំណាងដ៏ឧត្តុងឧត្តមរបស់លោក វណ្ណា ម៉ាប់ ជាអភិបាល បានរកឃើញឈើការឡាំងជ្រុងប្រភេទលេខ ១(ឈ្លីក) ចំនួន១៨ដុំ ដែលគ្មានច្បាប់ហើយបានរឹបអូស យកមករក្សាទុកនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ។
នេះជាលើកទី២ហើយក្នុងខែវិច្ឆិកានេះដែលពលរដ្ឋស្រឡាញ់ព្រៃឈើគឺលោក តាន់ គឹមសួរ បានទាញដៃក្រុមមន្ត្រីឱ្យមកបង្ក្រាបបទល្មើសព្រៃឈើ ដែលវាជាការបង្ហាញឲ្យឃើញពីពិការភាពខាងសម្បជញ្ញៈរបស់ពួកមន្ត្រីស៊ីប្រាក់ខែជាញើសឈាម នៃការបង់ពន្ធរបស់ពលរដ្ឋ ៕
