Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

លោក សុខ រស្មី ត្រូវបានតែងតាំងជាប្រធានសាខាពន្ធដារខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ស្រីម៉ាក់ សំណាង អភិបាលរងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងភ្ញៀវកិត្តិយស នៅសណ្ឋាគារឆ្នេរឯករាជ្យ។

ប្រកាសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខឆ០៤ សហវ ប្រក.អពជ ស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ លោក សុខ រស្មី បច្ចុប្បន្នអនុប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ជាប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ជំនួសលោក សន ស៊ីផល ដែលត្រូវទទួលភារកិច្ចថ្មី។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ បានមានប្រសាសន៍ថា ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារចាប់ពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន មានការកើនឡើងជារៀងរាល់ឆ្នាំប្រកបដោយការទទួលខុសត្រូវ ទទួលបាន លើសផែនការ ធ្វើឱ្យរាជរដ្ឋាភិបាលមានប្រាក់សន្សំក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ពិសេសការអភិវឌ្ឍខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានអបអរសាទរលោក សុខ រស្មី ត្រូវបានតែងតាំងជាប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ជំនួសលោក សន ស៊ីផល ត្រូវបានទៅបំពេញភារកិច្ចថ្មី ព្រមទាំងបានធ្វើការវាយតម្លៃចំពោះសមិទ្ធផល និងស្មាដៃដែលលោក សន ស៊ីផល បានបន្យល់ទុករយៈពេលកន្លងមកទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ហើយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីមាន កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីគណៈអភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្នុងការកៀគរប្រភពចំណូលលើសផែនការ ដែលជាធាតុចូលរបស់អង្គភាពពន្ធដារខេត្តព្រះសីហនុ ធ្វើឱ្យចំណូលមានកំណើនកើនឡើងជាបន្តបន្ទាប់ទាំងថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅទូទាំងប្រទេស ក្នុងការទាក់ទាញ ស្រូបយកអ្នកវិនិយោគគិនបរទេសមកកាន់កម្ពុជា ពិសេសអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិត អគ្គនាយករងដ្ឋានពន្ធដារ បានបន្តថា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនអាស្រ័យប្រជាពល រដ្ឋចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឪ្យបានគ្រប់គ្នា គ្រប់ពេលវេលា ម្យ៉ាងទៀតការបង់ពន្ធជូនរដ្ឋធ្វើឱ្យប្រទេស ជាតិមានការអភិវឌ្ឍន៍រីកចម្រើន កាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំឱ្យលោកប្រធានពន្ធដារថ្មី ត្រូវសាមគ្គីភាពផ្ទៃក្នុងជា មួយមន្ត្រី បុគ្គលិក អាជ្ញាធរខេត្តក្រុង ស្រុក មន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគិនក្នុងខេត្ត និងក្រៅខេត្ត ក្នុងការកៀគរចំណូលពន្ធកាន់តែលើសផែនការបន្ថែមទៀត៕ ដោយ ដែនសមុទ្រ

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...