ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មាននាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ០១គ្រឿង បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ក្នុងដំណើរទស្សនៈកិច្ចរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់២០ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា នាវានេះមានឈ្មោះ USS SAVANNAH មានបណ្តោយ ១២៧,៤ ម៉ែត្រ ទទឹង ៣១,៦ ម៉ែត្រ មានជម្រៅទឹក ៦,១ម៉ែត្រ ល្បឿន knots (៧៤ km/h; ៤៦ mph)-ប្រសិទ្ធភាព ប្រតិបត្តិការ ៤,៣០០ nautical miles (៨,០០០km; ៤,៩០០ mi)-ទម្ងន់ ផ្ទុក ៣,២៥០ តោន។ មានទាហានចំនួនសរុប ១០៣រូប .ក្នុងនោះនាយ ១៥រូប .នាវិក ១៥រូប (ស៊ីវិល ៥រូប) ដឹកនាំដោយមេបញ្ជាការនាវា វរនាវីទោ Daniel A.sledz។ នាវា USS SAVANNAH នេះគឺជាការចូលចតលើកទីមួយ បន្ទាប់ពីខកខានរយៈពេល ៨ឆ្នាំ៕ ដោយ ដែនសមុទ្រ
