Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

ជិត៤ឆ្នាំករណីគាស់ផ្នូរច្បាមយកដីពុំទាន់ទទួលបានយុត្តិធម៌ , ជនជាតិព្នងលើកគ្នាទាមទារជាថ្មី

មណ្ឌលគិរី : ជនជាតិភាគតិចព្នងយ៉ាងហោចណាស់ជាង ៥០នាក់កាលពីរសៀលថ្ងៃទី ២៩ ធ្នូ នេះ បានអំពាវនាវឲ្យប្រមុខដឹកនាំប្រទេសជួយអន្តរាគមន៍រកកិត្តិធម៌ ខណៈផ្នូរសាកសពសាច់ញាតិរបស់ពួកគាត់ចំនួន ៧ ផ្នូរ ត្រូវបានឈូសឆាយគាស់រំលើងដោយអ្នកមានលុយមកពីភ្នំពេញ ហើយរហូត មកដល់បច្ចុប្បន្នមានរយៈពេលជិត៤ឆ្នាំហើយនៅតែពុំទាន់ទទួលបានយុត្តិធម៌ ។

ក្រុមជនរងគ្រោះដែលមាន៧គ្រួសារបានលើកឡើងថា ផ្នូរសាច់ញាតិរបស់គាត់ចំនួន ៧ ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានឈូសរំលើងក្នុងគោលដៅច្បាមយកដីដោយអ្នកស្រី ហៀងស្រីមុំ កាលពីឆ្នាំ២០២០ រហូតមកដល់ពីនេះពុំទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ។ ផ្ទុយទៅវិញជនបង្ករបែរជាប្ដឹងពួកគាត់ទៅតុលាការក្រោមបទបរិហារគេដើម្បីបំបិទមាត់ទៀតផង ។

នៅចំពោះមុខការសែនព្រេនតាមបែបប្រពៃណីក្រុមអ្នកភូមិបានអំពាវនាវឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយផ្ដល់យុត្តិធម៌ ។ ក្នុងនោះពួកគាត់ទាមទារដីទំហំ ១០០ ម៉ែត្រ៤ជ្រុង និងប្រាក់ជំងឺចិត្ត ១០ ម៉ឺនដុល្លារ ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...