Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

ករណីបុកមនុស្សស្លាប់នៅកោះញែក គ្រួសារជនរងគ្រោះទទូចឲ្យប៉ូលិសជួយអន្តរាគមន៍

មណ្ឌលគិរី : ករណីរថយន្ត FORD RAN GER PICK UP បុកក្មេងស្រីជំទង់ជនជាតិព្នង២នាក់ស្លាប់យ៉ាងអាណោច អាធ័មនៅលើកំណាត់ផ្លូវជាតិលេខ 76 ក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះក្រុមគ្រួសារជនរងគ្រោះពុំទាន់ទទួលបានតម្រុយពន្លឺអ្វីនៅឡើយទេ បើទោះបីរថយន្តបង្កត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកក្ដី។

តាមប្រភពពីកន្លែងកើតហេតុថា រថយន្ត FORD RAN GER PICK UP ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ.2AT- 3839 បើកក្នុងទិសដៅពីត្បូងទៅជើង បានបំពានទៅបុកម៉ូតូដែលបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យក្មេងស្រីជំទង់ពីរនាក់ខ្ទាតហើយស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

ជនរងគ្រោះទាំង២នាក់ត្រូវគេប្រាប់ថា ១ . ឈ្មោះ ងូ នុច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែកខេត្តមណ្ឌលគិរី , ២ . ឈ្មោះ ក្លង ប៉ិន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

យ៉ាងណាតាមសេចក្ដីរាយការណ៍ថា ជនបង្ករស់នៅក្នុងខេត្តបណ្ឌលគិរីដែរទេ ហើយក្រុុមគ្រួសារជនរងគ្រោះបានទទូចឲ្យសមត្ថកិច្ចជួយអន្តរាគមន៍នាំខ្លួនជនបង្កឲ្យមកទទួលខុសត្រូវចំពោះទង្វើរបស់គេ ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...