Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

ទៅទាក់មាន់ព្រៃត្រូវដំរីជាន់ស្លាប់

មណ្ឌលគីរី : សមត្ថកិច្ចឲ្យដឹងកាលពីរសៀលថ្ងៃទី១៤ មករា ម្សិលមិញថា បុរសជនជាតិព្នងម្នាក់ត្រូវដំរីជាន់ស្លាប់ នៅចំណុចអូរច្រា ស្ថិតក្នុងភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គ្រាដែលទៅដាក់អន្ទាក់មាន់ព្រៃ ។

ជនរងគ្រោះឈ្មោះ ព្លឹង គោញ  អាយុ៥២ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរ កសិករ  រស់នៅក្នុងភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

កូនជនរងគ្រោះឈ្មោះ គញ អន បានប្រាប់ប៉ូលិសថា ឨពុករបស់គេបានចេញទៅទាក់មាន់កាលពីព្រឹកថ្ងៃទី១៣ មករា លុះល្ងាចឡើងមិនឃើញត្រឡប់មកផ្ទះក៍តាមរក ហើយក៍ប្រទះឃើញសាកសពឪពុកក្នុងស្ថានភាពទន់វ៉ល់ ។ ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសាដំរីជាន់ ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...