មណ្ឌលគិរី : ស្ត្រីម្នាក់ក្នុងចំណោម ៤ នាក់ដែលរងការ វាយប្រហារដោយឃ្មុំចង្អេរបានស្លាប់កាលពីថ្ងៃទី ១៥ មករា ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ។ នេះបើតាមសេចក្ដីរាយការណ៍ពីនគរបាលមូលដ្ឋាន ។
ស្ត្រីដែលបាត់បង់ជីវិតដោយសារពិសឃ្មុំនោះឈ្មោះ អឹម វណ្ណេត អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិពូក្រេង ឃុំស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។
សាក្សីបាននិយាយថា ហ្វូងឃ្មុំដាច់សង្វែងបានព្រួតទិកស្ត្រីរងគ្រោះចំនួន៦៧ទ្រនិច និងមនុស្ស ៣នាក់ទៀតបណ្ដាលឱ្យសន្លប់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ឃុំស្រែអំពូម ៕
