Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

អភិបាលក្រុងកំពង់សោមថ្មី បានចុះសួរសុខទុក្ខ បងប្អូនអាជីវករ នៅក្នុងផ្សារស្មាច់ដែង

ព្រះសីហនុ៖ បន្ទាប់ពីចូលកាន់តំណែងជាអភិបាលក្រុងកំពង់សោម ដែលជាក្រុងទើបបង្កើតថ្មី នាព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក នួន ប៊ុនថុល បានចុះសួរសុខទុក្ខ បងប្អូនអាជីវករ នៅក្នុងផ្សារស្មាច់ដែង ក្រោយពីកិច្ចប្រជុំ ជាមួយ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៥។

សូមរម្លឹកផងដែរថា យោងតាមអនុក្រឹត្យលេខ២០១អ ន ក.ចក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុងកំពង់សោមថ្មីនិងអនុក្រឹត្យលេខ១៤០ អនក្រ.តត ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីនៃក្រុងកំពង់សោមថ្មី ដោយត្រូវបានផ្ទេរភារកិច្ច លោក នួន ប៊ុនថុល ពីអភិបាលក្រុងកោះរុង មកជាអភិបាលនៃគណៈអភិបាលក្រុងកំពង់សោមថ្មី រួមជាមួយអភិបាលរងចំនួន៦ នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ បច្ចុប្បន្នមានស្រុកចំនួន៣ គឺស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពុងសីលា និងក្រុងចំនួន៣ រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម ដែលទើបបង្កើតថ្មីនេះ៕ ដោយ ដែនសមុទ្រ

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ពលរដ្ឋប្រមាណ...

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...