Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

ពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងក្រុង និងនាយករដ្ឋបាលក្រុងព្រះសីហនុ

ព្រះសីហនុ៖ ពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងក្រុង និងនាយករដ្ឋបាលក្រុងព្រះសីហនុ នាព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពី អភិបាលក្រុងព្រះសីហនុ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថាយោងតាមអនុក្រឹត្យលេខ ៧៨៩៧ប្រ ក និងអនុក្រឹត្យលេខ ៧៨៩៨ ប្រ ក ចុះថ្ងៃទី២៤ខែធ្នូរឆ្នាំ២០១៤ ត្រូវបានប្រកាសតែងតាំងលោក ទៀង វណ្ណារិទ្ឋ ជាអធិបាលរងក្រុងព្រះសីហនុនិងលោក ឃន ម៉ន ជានាយករដ្ឋបាលក្រុងព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការកោតសរសើរដល់មន្ត្រីចំណុះអោយខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងមកពីកម្លាំងកាយចិត្តដែលធ្វើឲ្យខេត្តព្រះសីហនុមានការលេចធ្លោ នៅក្នុងការប្រឡង ប្រណាំង អំពីសក្តកដានុពលនាពេលកន្លងមក។

ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងក្រុងនិងនាយករដ្ឋបាលក្រុងព្រះសីហនុឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តបានសង្កត់ ធ្ងន់ថា ទន្ទឹមទៅហ្នឹងការទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ ដែលកើតចេញពីការខិតខំប្រឹង ប្រែង របស់មន្ត្រីគ្រប់លំ ដាប់ថ្នាក់ ចាប់តាំងពីថ្នាក់ភូមិ រហូត ដល់ថ្នាក់ខេត្ត ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវការបង្កើននូវសមត្ថភាពបន្ថែមទៀតទាំងចំណេះដឹងផ្នែកភាសានិងចំណេះ ដឹងទូទៅ ព្រោះចំណេះដឹងទាំងនេះវាអាចជាទុនវិនិយោគដ៍សំខាន់នៅក្នុងការពង្រីកសមត្ថភាពឱ្យកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ។ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថាការចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតក្នុងការអនុវត្តការងារបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយគឺភាពយន្តកាលសំខាន់បំផុតរបស់មន្ត្រីរាជការគ្រប់រូប។

ផ្អែកតាមមតិបេ្តជ្ញាចិត្តរបស់លោក ទៀង សុវណ្ណារិទ្ឋ បានបង្ហាញឱ្យឃើញថា  គណៈអភិបាលក្រុង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុ នឹងរួមសាមគ្គីគ្នាផ្ទៃក្នុងដោយសហការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការជួយសង្គ្រោះជំងឺឆ្លងរាតត្បាតផ្សេងៗ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ហើយសមិទ្ធផល និងស្នាដៃរបស់រដ្ឋបាលក្រុងព្រះសីហនុ សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ពុជាយើងដើរតួនាទីកាន់តែសកម្មក្នុងតំបន់ និងលើឆាក អន្តរ ជាតិ៕ ដោយ ដែនសមុទ្រ

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ពលរដ្ឋប្រមាណ...

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...