Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

រថយន្តធុនធំឡេីងចំណោទមិនរួច ថយក្រោយវិញកិនម៉ូតូ មួយគ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយរថយន្តធុនធំមួយគ្រឿង ឡេីងចំណោទមិនរួចអកសឺ បានរេចង្កូចមកខាងឆ្វេងក៏បានថយក្រោយកិនម៉ូតូ ០១គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវបេតុង ចន្លោះមុខផ្ទះយាយចាម ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ជាក់ថា មានរថយន្តធុនធំ ០១គ្រឿង ម៉ាក HlNO 15 តោន (រថយន្តដឹកដី) ពណ៌បៃតង (ត្រួយចេកខ្ចី) គ្មានផ្លាកលេខ ដែលមានទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ជា សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី ស្នាក់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ លុះរថយន្តបើកមកដល់ចំណុចខាងលើ រថយន្តឡេីងចំណោទមិនរួចអកសឺ បានរេចង្កូចមកខាងឆ្វេងក៏បានថយក្រោយកិនម៉ូតូ ០១គ្រឿង ដែលបេីកបរមកពីក្រោយរថយន្ត កិនពីលេីអូសចូលក្រោមឡាន បណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា អ្នកបើកបរម៉ូតូឈ្មោះ ណង់ ស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិក អាណាយ៉ារីហ្សត ស្នាក់នៅកន្លែងធ្វេីការ (អាណាយ៉ារីហ្សត) ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានស្រុកកំណេីត ភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បានបើកម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពីពណ៌ស ស្លាកលេខ ភ្នំពេញ 1IM-5390។

បច្ចុប្បន្ន វត្ថុតាង (រថយន្តនិងម៉ូតូ) បានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។ ដោយឡែកអ្នកបើកបររថយន្ដបានម៉ាក HlNO បានរត់គេចខ្លួនបាត់។ កម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង បានកំពុងដាក់កម្លាំងស្វែងរក ស្រាវជ្រាវ និងបន្តនីតិវិធី៕ ដោយដែនសមុទ្រ

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ពលរដ្ឋប្រមាណ...

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...