Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

ពលរដ្ឋផ្អើលឈុល ពេលឃើញអាងគីមីចម្រាញ់មាស

មណ្ឌលគិរី : ពលរដ្ឋរស់នៅក្នុងភូមិអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៦ កុម្ភៈ បានផ្អើលស្លន់ស្លោពេលដែលឃើញអាងធំសម្បើមដែលគេធ្វើឡើងសម្រាប់លាយសារធាតុគីមីដ៏គ្រោះថ្នាក់ ដើម្បីចម្រាញ់រ៉ែមាស ។

អ្នកភូមិបាននិយាយថា ក្រុមហ៊ុនរ៉ែមាសអនាធិបតេយ្យកំពុងតែជីកកកាយ និងដាក់គីមីក្នុងអាងជាច្រើនធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសត្វគោក្របី ហើយបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់មេត្តាចុះត្រួតពិនិត្យផង។

ទាក់ទងករណីនេះលោក ទី សុផល ប្រធានមន្ទីររ៉ែថាមពលខេត្តមណ្ឌលគីរី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកកំពុង​​ស្នេីសុំក្រសួងចុះពិនិត្យ​ ព្រោះថា តំបន់នោះជាមូលដ្ឋានទ័ពបាញ់គ្រាប់ពិត​ គ្រប់គ្រង​ដោយទាហាន​ វរសេនាតូចអន្តរាគមន៍លេខ១​ នៃកងអនុសេធំលេខ៣​ ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ពលរដ្ឋប្រមាណ...

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...