Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

តើឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជិត ៨៦គីឡូក្រាម ជាប់គុកត្រឹម២ឆ្នាំ ត្រូវដោះលែង?

ឧក្រិដ្ឋជនជួញដូរ​​គ្រឿងញៀនជិត៨៦គីឡូជនជាតិតៃវ៉ាន់​ម្នាក់ ត្រូវឱ្យ​​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​២ឆ្នាំ និង​ពិន័យ​ជាប្រាក់ចំនួន៤លានរៀល…

តាមរយៈបណ្តាញសង្គម គេ​ប្រទះឃើញ​ដីកាដោះលែង​អ្នកទោសជួញដូរ​គ្រឿងញៀនជនជាតិតៃវ៉ាន់​ម្នាក់ ក្រោយ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​២ឆ្នាំ និង​ពិន័យ​ជាប្រាក់ចំនួន៤លានរៀល ខណៈ​បើ​តាម​ប្រភពព័ត៌មាន អ្នកទោស​រូបនោះ រួមជាមួយគូកនចំនួន២នាក់ទៀត គឺមានជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និង​ផលិតគ្រឿងញៀនជិត ៨៦គីឡូក្រាម។

បើតាមដីកា​បង្គាប់​ឱ្យ​ដោះលែង របស់តំណាងអយ្យការ វង្ស សារ៉ាត អ្នកទោសរូបនោះមានឈ្មោះ ជូ ស៊ីជៀ ភេទ​ប្រុស កើត​នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ​១៩៨០ ជាជនជាតិតៃវ៉ាន់ ត្រូវ​បានឃុំ​ខ្លួន​កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធនឹង​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន ប្រព្រឹត្ត​នៅ​ចំណុចផ្ទះ​ជួលលេខ៨១ ផ្លូវ១៨១ ភូមិ​ក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានិភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២២។

យ៉ាងណាក៏ដោយ បើយើងវិលទៅកាន់ឆ្នាំ២០២២ ដែលត្រូវ​សារព័ត៌មានក្នុងស្រុកចុះផ្សាយ​ព្រោងព្រាត គ្រានោះ ឈ្មោះ ជូ ស៊ីជៀ គឺជាជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៣នាក់​ដែលសមត្ថកិច្ច​ធ្វើការចាប់ខ្លួន​កំឡុង​ពេល​បង្រ្កាបករណីជួញដូរ និង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ ដែលមានទម្ងន់​រហូ​តដល់ទៅ ៨៦គីឡូក្រាម និង​ឧបករណ៍​កែច្នៃមួយ​ចំនួនធំ។ គ្រានោះ សមត្ថកិច្ច​នគរបាល​ប្រឆាំងបទល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បានចុះបង្រ្កាប​ទីតាំង​ស្តុកសារធាតុញៀន​ចំនួន២កន្លែង និងបានឃាត់ខ្លួនជនសង្ស័យ​ជាជនជាតិចិន និង​តៃវ៉ាន់ ចំនួន៣នាក់។ ទីតាំងទាំងពីរនោះ ទីតាំងទី១ គឺ ស្ថិត នៅផ្ទះលេខ៨១I ភូមិក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ ។ និង ទីតាំងទី២ ស្ថិត នៅសណ្ឋាគារសមុទ្រខៀវ បន្ទប់១៦០៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយឡែកជនសង្ស័យចំនួន៣នាក់ដែលត្រូវឃាត់ខ្លួន​រួមមានឈ្មោះ ទី១-ឈ្មោះ ជូ ស៊ី ជៀ ប្រុសភេទ ជាជនជាតិចិនតៃវ៉ាន់ ទី២-ឈ្មោះ លី ជឺ ភេទប្រុស ជាជនជាតិចិន និងទី៣-ឈ្មោះ ផឹង ជិងឈឹង ភេទប្រុស ជាជនជាតិចិន។

យ៉ាងណាក៏ដោយ គេមានចម្ងល់ថា ករណីជួញដូរ និង​ផលិតគ្រឿងញៀនដ៏ធំមានទម្ងន់ដល់ ៨៦គីឡូក្រាម ជនសង្ស័យ​ត្រូវ​ដាក់ពន្ធនាគារ​ត្រឹម២ឆ្នាំ ហើយពិន័យជាប្រាក់ត្រឹម ៤លានរៀល?៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...