Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

ខ្សឹប ខ្សឹប..ពីនេះ..ពីនោះ , ធនធានធម្មជាតិ នៅតំបន់កន្ទុយនាគ កំពុងរងវិនាសកម្មជាថ្មី

រតនគីរី : ក្រុមប្រជាពលរដ្ឋឲ្យដឹងថា ធនធានធម្មជាតិ ដែលក្នុងនោះមាន ព្រៃឈើ និងរ៉ែងមាសក្រោមដីផងនៅតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកតាវែង ខេត្តរតនគិរី ពេលនេះកំពុងទទួលរងវិនាសសកម្មដ៏មហន្តរាយជាថ្មី ។

តាមសេចក្ដីរាយការណ៍ថា គេបានប្រទះឃើញមនុស្សភាគច្រើន ដែលជាជនជាតិយួន បានបោះតង់ដេកកាប់ព្រៃឈើយ៉ាងរាលដាលទំនងជាយូរខែមកហើយ ដែលដើមឈើទាំងនោះសុទ្ធតែមានមុខកាត់ធំៗ ហើយដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ យកទៅ​ទម្លាក់​គរនៅ​តំបន់​បរិស្ថាន​ស្ថិតក្នុងភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ជាប់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា-យួន។​

ដូចគ្នាកាលពីសប្តាហ៍មុនក៍មានសេចក្តីរាយការណ៍ឲ្យដឹងផងដែរថា ក្រុមអ្នកជំនាញ និងកម្មករជនជាតិយួនដែលប្រើប្រាស់គ្រឿងចក្រថ្មីៗ ធ្វើរ៉ែមាស នៅតំបន់ខាងលើនៅចំណុចមុំ៣ រុលរហូតដល់ព្រំដីឡាវយ៉ាងគគ្រឹកគ្រគ្រេង ជាមួយការយាមកាមយ៉ាងតឹងរ៉ឹង ប៉ុន្តែពុំមានក្រុមមន្ត្រីស្ថាប័នជំនាញ ជាពិសេសអាជ្ញាធរដឹងឡើយ ។

ការបំផ្លាញនេះត្រូវបានប្រភពអះអាងថា មានស្ថានភាពអាក្រក់ជាងអំឡុងឆ្នាំ២០០៥ដែលលោក ខាំ ខឿន កាន់អំណាចជាចៅហ្វាយខេត្ត ដែលកាលនុះ មានមនុស្សឋាន:តូចៗតែប៉ុន្មាននាក់ ត្រូវបានគេអូស.ក មកតុលាការក្រុងភ្នំពេញឱ្យទទួលទោសពីបទឧក្រិដ្ឋកម្មព្រៃឈើ ។

ទាក់ទងវិនាសកម្មព្រៃឈើខាងលើលោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកសង្ស័យថា ការកាប់នោះធ្វើនៅលើ ផ្ទៃ​ដី​របស់​ក្រុមហ៊ុន​ នុ​ភាព សុ​ភី អ៊ិន​វេស​មេន ដែល​ចាប់ផ្តើម​ដំណើរ​ឈូសឆាយ​ផ្ទៃ​ដី​នៅ​ក្នុងឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ។

យ៉ាងណាក្ដីក្រុមអ្នកភូមិបាននិយាយថា ទំហំនៃវិនាសកម្មដ៏ធំធេងនេះ មិនអាចមន្ត្រីពាក់ព័ន្ធមិនដឹងនោះទេ ប៉ុន្តែពួកគេធ្វើដេកលក់ , ហើយបានអំពាវនាវឲ្យស្ថាប័នថ្នាក់ជាតិដែលមាននាទីទប់ស្កាត់បទល្មើសធនធានធម្មជាតិចាត់ប្រធានការជាបន្ទាន់ និងស្រាវជ្រាវរកបណ្ដាញពាក់ព័ន្ធ យកទៅផ្ដន្ទាទោស ដោយមិនគួរអត់ឱនឲ្យឡើយ ព្រោះនេះជាអំពើក្បត់ផលប្រយោជន៍ជាតិ ក្បត់ជាតិដ៏អាក្រក់ណាស់ ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...