Connect with us

Hi, what are you looking for?

Uncategorized

ជនជាតិយួនមកជួលបន្ទប់រីសតធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចចាប់បាន ៩ នាក់

មណ្ឌលគិរី ៖ សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់ខ្លួនជនជាតិយួន៩នាក់ (ស្រី ២នាក់) កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ពីក្នុងរីសតមួយកន្លែងឈ្មោះ ក្រវ៉ាន់អ៊ីន ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពីបទ ជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យជាជនជាតិយួនទាំងនោះរួមមាន :

១/ឈ្មោះ ហ្វាម វ៉ាន់ចូវ ភេទប្រុស អាយុ៣៣ឆ្នាំ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ។

២/ឈ្មោះ ង្វៀង ជុងហៀវ ភេទប្រុស អាយុ២៦ឆ្នាំ  ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៣/ឈ្មោះ ជឿង វ៉ាន់ឡឹក ភេទប្រុស អាយុ៣៦ឆ្នាំ  ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៤/ឈ្មោះ ចាញ់ វ៉ាន់ដឿង ភេទប្រុស អាយុ៣៦ឆ្នាំ  ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៥/ឈ្មោះ ប៊ួយ វ៉ាន់ហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៦/ឈ្មោះ ហ្វាម ហុងអាញ់ ភេទប្រុស អាយុ៣៥ឆ្នាំ ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៧/ឈ្មោះ ហ្វាម សិន ភេទប្រុស អាយុ៣៥ឆ្នាំ ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៨/ឈ្មោះ ង្វៀង ធីង៉ុកអាន់ ភេទស្រី អាយុ៣១ឆ្នាំ ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៩/ឈ្មោះ ង្វៀង ធីថាញ់ហាំង ភេទស្រី អាយុ៣១ឆ្នាំ ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

ជាមួយគ្នាសមត្ថកិច្ចក៏បានធ្វើការរឹបអូសសម្ភារៈ និងវត្ថុតាងបានជាច្រើនផងដែរ មានដូចជា ៖

១.  ក្រាម ពណ៌ស សង្ស័យជាសារធាតុញៀន (កេតាមីន) ចំនួន០៤កញ្ចប់ធំល្មម ។

២. សារធាតុញៀន (ជាគ្រាប់ – បំបែករួច) ពណ៌លឿង ប្រភេទ អ៊ិចស្តាស៊ី  ចំនួន០៤ចំនិត ។

៣. ទូរសព្ទ័ដៃចំនួន ៧គ្រឿង ( ១ Iphone 16Pro Max ពណ៌មាស ១គ្រឿង, ២ Iphone 15pro Max ពណ៌ប្រផះ ១គ្រឿង , ៣ Iphone 14pro Max ពណ៌ខ្មៅ ១គ្រឿង, ៤ Iphone 13 ពណ៌ទឹកមាស ១គ្រឿង, ៥ Iphone 12 ពណ៌ស ១គ្រឿង, ៦ Iphone X ពណ៌ខ្មៅ ១គ្រឿង, ៧ Iphone 8 Plus ពណ៌ទឹកមាស ១គ្រឿង) ។

៤. រថយន្តចំនួន ៣គ្រឿង (១.ម៉ាក សឺដេស ចំនួន ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ១គ្រឿង ,២.ម៉ាកហ្វត ពណ៌ស ១គ្រឿង) ។

៥. ម៉ូតូ ១គ្រឿង ម៉ាក VISION ពណ៌ខ្មៅ

៦. ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង

៧. បាស ម៉ាក Harman/Kardon ព៌ណខ្មៅ ១គ្រឿង

៨. ភ្លើងអំពូលវិល ១គ្រឿង

៩. លុយដុល្លា ៦០១$

១០. លុយដុង ៧.៤០៨.០០០ ដុង

១១. លុយរៀល ១៩.៥០០៛

១២.ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ពលរដ្ឋប្រមាណ...

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...