ព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សជាង២០នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយរវាងរថយន្តកុងទីន័រ និងរថយន្តសាំយ៉ុង ដឹកម្មកររោងចក្រ និងបណ្តាលឲ្យមនុស្ស២នាក់ទៀតបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ដ៏រន្ធត់មួយនេះបានកើតឡើង នៅវេលាម៉ោង ៥:២៥នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចគីឡូម៉ែត្រ ១២៧-១២៨ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីង រវាង រថយន្តកូរ៉េប្រាំតោនដឹកទំនិញក្បាលពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0815 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបេីកបរ(បានរត់គេចខ្លួនបាត់)លុះមកដល់ចំណុចកេីតហេតុខាងលេីរថយន្តបានឡេីងវ៉ាជែងជាមួយរថយន្តមួយផ្សេងទៀត បានចង្កូតបុករថយន្តសាំយ៉ុងដឹកកម្មកររោងចក្រ ក្នុង ទិសដៅផ្ទុយគ្នា (ពី កេីត-លិច)យ៉ាងពេញ ទំហឹង
១. រថយន្ត សាំយ៉ុង ពាក់ស្លាកលេខ កំពត-2A 1524 បេីកបរ ដោយឈ្មោះ ផាន ភ័ក្រ ភេទប្រុស អាយុ ៤១ឆ្នាំ របួសធ្ងន់ បញ្ជូនដល់មន្ទីរ ពេទ្យ (ស្លាប់) មានទីលំនៅ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
២. ឈ្មោះ រ៉ូ ហ្វីយ៉ា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរអុីស្លាម រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ក្នុង ហេតុការណ៍ នេះបណ្តាលអោយមនុស្សស្លាប់ ចំនួន ២នាក់ រងរបួសធ្ងន់ ស្រាល ចំនួន២៥នាក់ ស្រី១៦នាក់។
ភ្លាមៗកម្លាំងមូលដ្ឋាន អ.ហ ស្រុកកំពង់សីលា សហការជាមួយ កម្លាំង អធិការ នគរបាលស្រុកកំពង់សីលា នៅការពារទីតាំងកេីតហេតុ និង ជួយសង្គ្រោះ ជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាពកក្តវិទ ស្រុកកំពង់សីលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ៕ ដោយ ដែនសមុទ្រ
